Saturday, November 23, 2024

សមត្ថកិច្ច ស្គាល់ម្ចាស់រថយន្ត BMW ក្រហម ដែលបើកកិនអោយក្មេងប្រុសម្នាក់ស្លាប់ ហើយ

ខេត្តកណ្តាល៖ ម្ចាស់រថយន្ត BMW ក្រហម ដែលបានបើកកិនក្មេងប្រុសម្នាក់ បណ្ដាលឲ្យស្លាប់នោះ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណហើយ។

ប្រភពអោយដឹងថា រថយន្ត BMW ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-8987 បើកកិនអោយក្មេងប្រុសម្នាក់ស្លាប់ រួចបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ រវាង ម៉ូតូ០២គ្រឿង ដោយមួយក្នុងចំណោមនោះ បានបើកបញ្ច្រាសទិស ទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យខ្ទាត់ជនរងគ្រោះទៅលើផ្លូវ ហើយត្រូវបានកិនដោយ រថយន្ត BMW កំពុងបើកឆ្លងកាត់។

ប្រភពបានបន្តថា លោកវរសេនីយ៌ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ថា លោកបានស្គាល់ស្លាកលេខ ម៉ាករថយន្តអស់ហើយ ម្ចាស់រថយន្តមានឈ្មោះ អីន សឿន ភេទស្រី អាយុជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ កម្លាំងជំនាញកំពុងស្រាវជ្រាវ កោះហៅអ្នកបើកបរ។

សូមរំលឹកផងដែរថា មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើង បណ្តាលអោយបុរសម្នាក់ស្លាប់ និងពីនាក់ទៀតរងរបួស ដែលបង្ករឡើងដោយម៉ូតូ Honda SCOOPY ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1AJ-6910 បើកបញ្វ្រាសទិស ដែលមានទិសដៅ ពីត្បូងទៅជើង ធ្វើដំណើរដោយ០២នាក់ អ្នកបើកបរឈ្មោះ ម៉ាន សូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន និងអ្នករួមដំណើរពីក្រោយ ឈ្មោះ អាន រាហ្វីន ភេទប្រុស អាយុ១២ឆ្នាំ បុកម៉ូតូម៉ាកHONDA MSX ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1X-6826 ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ រស់ តុង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បន្ទាប់ពីម៉ូតូទាំង 02 គ្រឿងបានបុកគ្នាពេញទំហឹង ក៍បណ្ដាលឲ្យអ្នកបើបរនិងអ្នករួមដំណើរទាំងអស់ ផ្លោងខ្ទាចទៅលើផ្លូវ ក៍ត្រូវបានរថយន្តម៉ាក BMW ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-8987 បើកកិនពីលើ ក្មេងប្រុសម្នាក់ ដែលជាអ្នករួមដំណើរម៉ូតូ Honda Scoopy មានឈ្មោះ អាន រាហ្វីន អាយុ១២ឆ្នាំ បណ្ដាលឲ្យស្លាប់ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល តាមបណ្ដាយផ្លូវជាតិលេខ២ ត្រង់ចំណុចខាងការាសលាងឡាន VS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលវេលាម៉ោង 20និង00នាទី ថ្ងៃទី08 ខែមករា ឆ្នាំ២០២៣ ។

មូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ចសន្និដ្ឋានថា អ្នកបេីកបរម៉ូតូ Honda scoopy បើកបរមិនគោរពសិទ្ធអទិភាពផ្លូវ(បើកបញ្ច្រាស) ទៅបុកជាមួយនិងម៉ូតូ Honda Msx រួចខ្ទៀតទៅផ្លូវនិងត្រូវបានរថយន្តម៉ាក BMW បើកកិនអ្នករួមដំណើរពីក្រោយម៉ូតូ HONDA SCOOPY ហើយបើកគេចចេញពីកន្លែងកើតហេតុបាត់តែម្តង។

ករណីខាងលើនេះ បណ្តាលឲ្យម៉ូតូ 02គ្រឿង រងការខូចខាតយ៉ាងដំណំ បុរស 02នាក់រងរបួសស្រាល និងក្មេងប្រុស០១នាក់ស្លាប់ រីឯរថយន្តបាននិងកំពុងអនុវត្តន៍នីតិវិធី។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋនៅកំពុងតាមដាន ចំណាត់ការបន្ត របស់សមត្ថកិច្ចចំពោះរថយន្ត BMW ខាងលើ៕នាគស

 

ព័ត៌មានពេញនិយម