Saturday, November 23, 2024

ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះម៉ូតូ ០៤គ្រឿង ក្នុងការ៉ាសជួសជុលម៉ូតូយីហោ ជាង ពេជ្រ 

ខេត្តសៀមរាប៖ ករណីអគ្គីភ័យដោយទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះម៉ូតូ ០៤គ្រឿងក្នុងការ៉ាសជួសជុលម៉ូតូយីហោ ជាង ពេជ្រ នៅចំណុចក្បែរសាលាបឋមសិក្សា ជា ស៊ីម ស្ថិតក្នុងក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះការ៉ាសជួសជុលម៉ូតូយីហោ (ជាង ពេជ្រ) ដែលសង់អំពីឈើ ប្រក់សង្ក័សី។

សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងមានឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ។

សមត្ថកិច្ចបញ្ចាក់ថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាតម៉ូតូចំនួន ០៤គ្រឿង និងមនុស្សចំនួន០៣នាក់ បានរងរបួស ក្នុងនោះក៍មានម្ចាស់ទីតាំងដែលមាន ឈ្មោះ សែត ភិរុណ ហៅពេជ្រ ផងដែរ។ ហើយមូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យនេះកើតឡើង គឺដោយសារ ទុស្សេខ្សែភ្លើង។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរកម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គ្គីភ័យ​ នៃ​ស្នងការដ្ឋាននគរបាលខេត្ត​ ចំនួន​ ០២​គ្រឿង​ រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរា ចំនួន ០២គ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ៕នាគស

ព័ត៌មានពេញនិយម