Saturday, November 23, 2024

មន្ត្រីអនុរក្សកំពុងតាមចាប់អ្នកលួចចូលកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វកែវសីមា..!

ខេត្តមណ្ឌលគីរី៖កម្លាំងជំនាញកំពុងបន្តតាមចាប់ក្រុមជនល្មើសដែលបានលួចចូលកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វកែវសីមាក្នុងខេត្តមណ្ឌលគីរី។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៥ ខែមករាឆ្នាំ២០២៣នេះថា ជនក្រុមជនប្រព្រឹត្តបទល្មើសកាប់ឈើខុសច្បាប់នៅតែបន្តកើតឡើងក្នុងដែនជម្រកសត្វព្រៃកែវសីមាខណៈសំឡេងម៉ាស៊ីនរណាយន្តលាន់ឮទ្រហឹងក្នុងព្រៃ។បន្ទាប់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ជារៀងរាល់យប់នៅតាមផ្លូវដែលក្រុមឈ្មួញបានធ្វើសកម្មភាពលួចដឹកឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងពួកគេមិនកោតខ្លាចសមត្ថកិច្ចឡើយ។

កម្លាំងស្នាក់ការរងអូរប៉ាមសហការជាមួយកម្លាំងស្នាក់ការកណ្តាលកែវសីមាបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមានៅម្តុំរណ្តៅថ្មស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃទី៣ ខែមករាឆ្នាំ២០២៣។

ក្នុងនោះចាប់បាននរណាយន្តមួយគ្រឿងនិងឈើអាររួចមួយចំនួនរីឯជនល្មើសបានរត់គេចខ្លួនបាត់អស់។ក្រោយពីនោះបានយកវត្ថុតាងទៅរក្សាទុកនៅស្នាក់ការកណ្តាលកែវសីមានិងតាមចាប់ក្រុមជនល្មើសពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វបន្តទៀត៕សុខណា

ព័ត៌មានពេញនិយម