Saturday, November 23, 2024

សម្តេចតេជោ ហ៊ុន សែន សុំអោយតុលាការ “កុំពូកែតែរឿងចាប់ចងខ្លាំងពេក”

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏សុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក។

ការថ្លៃងបែបនេះក្នុងអំឡុងពេលដែល សម្ដេចតេជោ លោកបានអញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់ក្រសួង កាលពីរសៀលថ្ងៃទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

សម្ដេចតេជោ ហ៊ុន សែន លោកបានលើកឡើងថា ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោបានណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា?

សម្ដេចតេជោ ថ្លែងថាសម្ដេច ផ្ទាល់សុខចិត្ត ធានាខ្លួន បុគ្គលិកទូរទស្សន៍បាយ័នរូបនោះ ឲ្យនៅក្រៅឃុំផ្ដល់សន្ន និងបានបញ្ជូនមេធាវីផ្ទាល់របស់សម្ដេចទៅការពារក្ដីឲ្យទៀតផង។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចង តាមបញ្ជារបស់តុលាការពេក និងសុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក។ សម្តេចតេជោ បញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌។

សូមរំលឹកផងដែរថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ បន្ទាប់ពីសម្ដេចទទួលបានព័ត៌មាន ថាបុគ្គលិក ផ្នែកវិភាគព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍បាយ័ន ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងករណី លក់ដីខ្យល់ ដែលមានទំហំថវិការរហូតដល់ទៅ៣៦លានដុល្លារសហរដ្ឋអាមេរិក។

ទើបធ្វើឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកមិនជឿរឿងហ្នឹង ហើយបានណែនាំ និងស្នើសុំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា?

ទោះបីជាយ៉ាងណា សម្ដេចតេជោ លោកក៍មិនបានបញ្ជាក់ អំពីអត្តសញ្ញាណ នៃបុគ្គលិកអ្នកវិភាគព័ត៌មាន ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ដែលធ្វើឲ្យសម្ដេចតេជោផ្ទាល់ សុខចិត្តធានាបុគ្គលិករូបនោះឲ្យនៅក្រៅឃុំ និង ចាត់មេធាវីផ្ទាល់របស់សម្ដេច ឲ្យទៅការពារក្ដីនោះឡើយ៕នាគស

 

ព័ត៌មានពេញនិយម