Friday, November 22, 2024

បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេសជាង៧២ភាគរយ នៅឆ្នាំនេះ

រាជធានីភ្នំពេញ៖ លទ្ធផលចេញហើយ ឆ្នាំនេះបេក្ខជន ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាប់និទ្ទេសជាស្ថាពររហូតទៅដល់ជាង ៧២ភាគរយឯណោះ។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានសម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ថាមានបេក្ខជនរហូតទៅដល់ ៩០៩៥០នាក់ ត្រូវបានប្រឡងជាប់ ឬស្មើរនឹង ៧២.៣៣ភាគរយ​ នៃចំនួនបេក្ខជនមកចូលរួមប្រឡង។

ក្រសួងអប់រំបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០នាក់។

ទោះបីជាយ៉ាងណា បេក្ខជនដែលរង់ចាំមើលលទ្ធផលនៃការប្រឡងរបស់ខ្លួន នៅតាមបណ្ដាខេត្តផ្សេងៗ នៅពុំទាន់អាចដឹងបាននៅឡើយទេត្រឹមថ្ងៃនេះ ដោយក្រសួងនឹងផ្ដល់លទ្ធភាពឱ្យ បណ្ដាខេត្តផ្សេងៗ បិទផ្សាយលទ្ធផលនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ២៣ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះ។

អង្គភាពសារព័ត៌មានយើង សូមធ្វើការលើកទឹកចិត្ត ប្អូនៗដែលជាបេក្ខជនប្រឡង សូមសប្បាយរីករាយ និងទទួលយកនូវលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ខ្លួន សូមកុំមានការបាក់ទឹកចិត្ត និងចងចាំថា “ចំណេះដឹងពិតប្រាកដ គេធ្វើការវាស់ស្ទង់តាមរយៈការប្រឡង”៕នាគស

ព័ត៌មានពេញនិយម