Thursday, November 21, 2024

កម្មវីធីជិះទូកកំសាន្ត តាមបណ្ដោយស្ទឹងសៀមរាប ០៨ថ្ងៃ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣

ខេត្តសៀមរាប៖ កម្មវីធីជិះទូកកំសាន្ត តាមបណ្ដោយស្ទឹងសៀមរាប នឹងរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកលខាងមុខ។នេះបើយោងតាម សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលចេញកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកលខាងមុខនេះ ស.ស.យ.ក បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រៀបចំកម្មវីធីជិះទូកកំសាន្ត រយះពេល ០៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ ស.ស.យ.ក បន្តថា ទីតាំងដែលត្រូវរៀបចំគឺស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីដែលនឹងត្រូវរៀបចំក្នុងរយៈពេល ០៨ ថ្ងៃនោះរួមមាន៖ •ការជិះទូកកំសាន្តតាមដងស្ទឹងសៀមរាប •កាតាំងពិពណ៌ •កម្មវិធីផ្សារទឹក •និងកម្មវិធីប្រគំតន្ត្រី។ល។សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើងគឺដើម្បី ទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមករួមការកំសាន្តសប្បាយ ស្វែងយល់អំពីវប្បធម៌ និង ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕នាគស

ព័ត៌មានពេញនិយម