Friday, November 22, 2024

សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមួយចំនួន របស់ខេត្តសៀមរាប

ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ លេខ:១០៨៦ អនក្រ.តត កាលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេចផ្ដល់តំណែងអភិបាលស្រុកថ្មីចំនួន ០៦ របស់ខេត្តសៀមរាប និងផ្ទេរភារកិច្ច អភិបាលស្រុកចាស់ៗចំនួន ០៣ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប ហើយនៅក្នុងនោះ ក៍មានអភិបាលថ្មី របស់ស្រុកបន្ទាយស្រី ដែលនឹងមកជំនួសតំណែងលោក ឃឹម ហ្វីណង់ ផងដែរ។

យោងតាមមាត្រា០១ និងមាត្រា ០២ នៃសេចក្ដីសម្រេច បានបញ្ជាក់ថា៖

១).ស្រុកអង្គរធំ: លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប នឹងត្រូវជំនួសមកវិញដោយ លោក ពៅ ប៊ុនធឿន។

២).ស្រុកអង្គរជុំ: លោក លើក ផុស អភិបាលនៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប នឹងត្រូវជំនួសមកវិញដោយ លោក ភន់ សុខុម។

៣).ស្រុកសូទ្រនិគម: លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប នឹងត្រូវជំនួសមកវិញដោយ លោក គិម វណ្ណ:។

៤).ស្រុកបន្ទាយស្រី: លោក រិន ឡូត ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុក ជំនួសតំណែង លោក ឃឹម ហ្វីណង់ ដែលត្រូវបាន ឡើងតំណែងជាអភិបាលរងខេត្ត។

៥).ស្រុកក្រឡាញ់: លោក សុខ ណារ៉េត ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុក។

៦).ស្រុកជីក្រែង: លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារជាអភិបាលស្រុកអង្គរធំ នឹងត្រូវជំនួសមកវិញដោយ លោក បូ ម៉េងទ្រី វិញ។

ប្រជាពលរដ្ឋបានសម្ដែង នូវអំណរសាទរ ចំពោះការទទួលបានតំណែងថ្មីរបស់អភិបាលស្រុកទាំង ០៦រូបខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលស្រុកថ្មី និងចូលរួមជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ក្នុងការអភិវឌ្ឍន៍សហគមន៍ ស្រុករបស់ខ្លួន ឱ្យមានការរីកចម្រើន និងលុបបំបាត់នូវ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រឿងញៀន អំពើចោរកម្ម និងអំពើពុករលួយឱ្យខានតែបានផងដែរ៕នាគស

ព័ត៌មានពេញនិយម