Thursday, November 21, 2024

ឃាត់ខ្លួនមន្ត្រីPMខេត្តកំពង់ធំ២រូប ករណីបង្ក្រាបល្បែង”អនឡាន”ស្លាប់ជនសង្ស័យម្នាក់!

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន ចុះការបរិច្ឆេទថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ស្ដីពីចំណាត់ការ លើករណីបង្ក្រាបល្បែងអនឡាញស្លាប់មនុស្សម្នាក់។

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថាៈ គណៈកម្មការសម្រេចឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូប៖

១-លោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ។

២-លោកអនុសេនីយ៍ឯក លុយ តាំងឈួយ ប្រធានអង្គភាពនគរបាលយុត្តិធម៌។

 

ក្នុងនោះកងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីរឿងនេះ នៅថ្ងៃទី១៧.០៨.២០២២នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

 

សូមជម្រាបថាៈ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំជាង១០នាក់។

បានចុះបង្ក្រាបទីតាំងហាងកាហ្វេជល់មាន់”អនឡាញ”មួយកន្លែង ស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់។

 

ជនរងគ្រោះដែលស្លាប់ឈ្មោះ សួង ឌ័ន ភេទប្រុសអាយុ៤៧ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 

ក្រុមគ្រួសារជនរងគ្រោះ បានចោទថាៈ ឪពុកខ្លួនគឺស្លាប់ដោយសារ កម្លាំងអាវុធហត្ថចុះបង្ក្រាបល្បែងដោយចាប់សង្កត់ករ របស់គាត់ រហូតថប់ដង្ហើមស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

 

រីឯលិខិតបំភ្លឺរបស់អ្នកនាំពាក្យ បានបញ្ជាក់ថាៈឈ្មោះ សួង ឌ័ន ភេទប្រុសអាយុ៤៧ឆ្នាំដែលស្លាប់ក្នុងហេតុការណ៍នោះ គឺជាជនសង្ស័យករណីល្បែងអនឡាញ៕

ព័ត៌មានពេញនិយម