Thursday, November 21, 2024

អង្គរសង្ក្រាន្ត នឹងប្រារព្ធធ្វើ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» នៅឆ្នាំ២០២៣

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានដឹកនាំ គណៈប្រតិភូ ស.ស.យ.ក. គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២។

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីឡើង គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួប១០ឆ្នាំ​ នៃអង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌»។
អង្គរសង្ក្រាន្ត នឹងនាំយកនូវសម្បត្តិវប្បធម៌ ទំនៀមទំលាប់ ស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់រមណីដ្ឋានអង្គរ មកចែកជួនទស្សនា។
សូមជម្រាបជូនផងដែរថា កម្មវិធីអង្គរសង្ក្រាន្ត ដែលនឹងរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយរដ្ឋបាលខេត្តសៀមរាប ក៍គ្រោងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ឆ្នាំរបស់ខ្លួនផងដែរ៕នាគស

 

ព័ត៌មានពេញនិយម