Saturday, November 23, 2024

មិនសរសើរមិនបាន👏 រថយន្ត ២គ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះ ត្រូវបានបង្ក្រាប និងដុតកំទេចចោល

ខេត្តក្រចេះ៖ រថយន្តពីរគ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះប៉ែកខាងលិចទន្លេ ដែលមិនចេះខ្លាចសមត្ថកិច្ចនោះ ឥឡូវត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះ និងកំពង់ចាម សហការគ្នាបង្ក្រាបបានសម្រេច និងបាននាំយកទៅដុតកំទេចចោល កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងចំរុះបានចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់ របស់ឈ្មួញឈ្មោះ ធា ចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
សមត្ថកិច្ចបន្តថា រថយន្តខាងលើ ដែលចាប់បាន ជាប្រភេទរថយន្តសាំងយ៉ុង កែច្នៃ គ្មានផ្លែកលេខ ពណ៌ទឹកប្រាក់ និងពណ៌ស្លែ ហើយអ្នកបើកបររថយន្តទាំងនោះ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវរថយន្ត ដែលមានដឹកឈើប្រភេទឈើអារចំរុះ និងឈើប្រភេទលេខ២ ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើកំណត់ហេតុបញ្ជួនរួចមកហើយ ក៍ទទួលបានបទបញ្ជាពីថ្នាក់លើ ជំនាញក៍ធ្វើការដុតកំទេចចោលតែម្ដង។
រហូតមកដល់ពេលនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំធ្វើការបកស្រាយ អំពីម្ចាស់រថយន្តនិងឈើខាងលើ ដែលសមត្ថកិច្ចអះអានថា មានឈ្មោះ ធា បាននៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង៕នាគស

ព័ត៌មានពេញនិយម