ខេត្តសៀមរាប៖ជនបរទេសជាង១០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា និងហាមឃាត់មិនឱ្យ ចូលមកប្រទេសនេះ រយៈពេល០៣ឆ្នាំ។
តាមការឱ្យដឹងពី អគ្គនាយដ្ឋានអន្តោប្រវេសន៍ថា ជនបរទេសដែលត្រូវបានធ្វើការបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ គិតចាប់ថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២។
អគ្គនាយដ្ឋានអន្តោប្រវេសន៍បន្តថា ការបណ្ដេញចេញនេះ ធ្វើឡើងដោយអនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយថែមទាំងហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជារយៈពេល០៣ឆ្នាំទៀតផង។
អគ្គនាយដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពីអន្តោប្រវេសន៍៕នាគស