ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា ផ្ញើសារជួនពរចៅៗ ដែលជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ លើហ្វេសប៊ុកផ្លូវការរបស់សម្ដេច នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចលោកបានសរសេរយ៉ាងដូច្នេះថា “សូមជូនពរចៅៗដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែកនិងខានស្អែកសូមមានសុខភាពល្អនិងមានជោគជ័យ”។
នៅក្នុងនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជាបញ្ជាក់ថា សម្ដេចលោក ទុកចិត្តលើក្រសួងអប់រំលើលោកគ្រូអ្នកគ្រូ លើរដ្ឋបាលគ្រប់ជាន់ថ្នាក់ការពារដល់ចៅៗ របស់សម្ដេច រាប់ទាំងកូវីដ.១៩ផងដែរ។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា សម្ដេច លោកពិតជាមានការយកចិត្តទុកដាក់ជាខ្លាំង ដល់កូនចៅជនរួមជាតិជាទីស្រលាញ់របស់សម្ដេច។
សូមរំលឹកជួនថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះក្រសួងអប់រំយុវជននិងកីឡាកម្ពុជាយើង បានកំណត់រៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកមកថ្ងៃទី០៥-០៦ ខែធ្នូ ដោយសារកម្ពុជា មានការរៀបចំកិច្ចប្រជុំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអាណាត់ជាប្រធាននៃសមាគមន៍ប្រជាជាតិមួយនេះ។ ក្នុងនោះកម្ពុជា សម្រេចបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រ យ៉ាងត្រចះត្រចង់សម្រាប់ប្រជាជាតិយើង ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕នាគស