រាជធានីភ្នំពេញ៖ស្ពានដែកបេឡេ”ឆ្លងទន្លេបាសាក់ ខណ្ឌឫស្សីកែវ-ជ្រោយចង្វារ នឹងត្រូវដាក់ឲ្យយានយន្តធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។
ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះតទៅ
បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង១០ថ្ងៃ ព្រោះសាឡង់ដឹកខ្សាច់បុក។
នេះបើយោងតាមFacebook របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។
មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថាៈ បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧៖០០តទៅ ស្ពានដែកបេឡេ នឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ លើស្ពានជ្រោយចង្វារ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបេឡេឆ្លងទន្លេបាសាក់ ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។
ក្រោយស្រឡង់ដឹកខ្សាច់១គ្រឿង បើកបុក និងលិចពិតជាមួយសសរស្ពាន៕