Saturday, November 23, 2024

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃគម្រោងការចល័តជាសេវាកម្ម (MaaS) រវាង សមាគមអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប និងក្រុមហ៊ុន Nippon Koei Co,. Ltd(NK)និង ក្រុមហ៊ុន Haystack Labs Studio Co., Ltd(HAYSTACK)

ខេត្តសៀមរាប៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៃគម្រោងការចល័តជាសេវាកម្ម (MaaS) រវាង សមាគមអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប និងក្រុមហ៊ុន Nippon Koei Co., Ltd និងក្រុមហ៊ុន Haystack Labs Studio Co., Ltd ដើម្បីជួយសម្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិ មានការងារស្រួលក្នុងការបញ្ជាកក់ សេវាកម្មដឹកជញ្ជូនក្នុងវិស័យទេសចរណ៍ឲ្យមានភាពប្រសើរឡើង ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ជាភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកពោលថា “Smart City” ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ធិតអ្នកឧកញ៉ា សៀង ណាំ នៅក្នុងសណ្ឋាគារ អីមប្រេស អង្គរ រឺស៊ត និង ស្ប៉ា កាលពីរសៀលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅនេះ។

លោក គឹម ផល្លី ប្រធានសមាគម អ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគាំទ្រ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នោះ សមាគម អ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប(TTA) បានផ្ដួចផ្ដើមប្រមូលផ្ដុំ អ្នកប្រកបមុខរបរដឹកទេសចរណ៍ ឱ្យមានសាមគ្គី ឯកភាពផ្ទៃក្នុង មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ព្រមទាំងធានាបាននូវសុវត្ថិភាពជូនអ្នកទេសចរជាតិ-អន្តរជាតិ និងរក្សាបាននូវកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ ផងនោះ ក៏ឯកភាពគ្នាបង្កើតជាសមាគមនេះឡើងកាលពីថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២២ នឹងបានរៀបចំចងក្រងជាបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈសម្រាប់ធានាឱ្យបាននៅការប្រព្រឹត្តទៅរបស់សមាគមន៍ ឱ្យមានភាពល្អប្រសើរឡើងទៅអនាគត។

ប្រធានសមាគម TTA បានបន្តថា លោកមានមោទនភាពក្រៃលែង ដោយនៅថ្ងៃនេះក្រុមហ៊ុនចំនួន ០២ ដែលមកពីប្រទេសជប៉ុន(NIPPON KOEI) និងប្រទេសកាណាដា(HAYSTACK) យល់ព្រមចុះអនុស្សរណៈ លើកិច្ចការងារដែលបានខិតខំ ធ្វើសហប្រតិបត្តិការ ជាមួយសមាគម TTA ដើម្បីបង្កើត MaaS App ដែលគ្រោងនឹងចំណាយថវិកា ១៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីផ្ដល់ផលប្រយោជន៍ដល់សមាគម ដែលបង្កើតឡើងដោយអ្នកប្រកបមុខរបរដឹកទេសចរណ៍នេះ។

លោកក៏បានធ្វើការចិត្តគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្ដួចផ្ដើមមួយនេះ នឹងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំជួយជ្រុំជ្រែងដល់កិច្ចការងាររហូតបានជោគជ័យមួយជំហាននៅពេលនេះ។

នៅក្នុងឱកាសដ៏វិសេសវិសាលមួយនេះផងដែរ លោក ZOU YUHUI , Chairman of YUNAN AIR INVESTMENT Co.,Ltd បានធ្វើបទបង្ហាញពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលនឹងបញ្ចប់ការសាងសង់ នៅខែ មិនា ឆ្នាំ២០២៣ ខាងមុខនេះ ហើយនឹងមានការហោះហើរសាកល្បងធ្វើតេស្តឧបករណ៍ ដែលអនុញ្ញាតឱ្យចាប់ផ្តើមហោះហើរជាផ្លូវការក្នុងពាក់កណ្តាលខែ តុលា ២០២៣ ។

ជាការអបអរសាទរផងនោះ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានមានប្រសាសន៏ឱ្យដឹងថា ឯកឧត្តម មានការគាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប អោយមានកិច្ចសហការណ៍ ជាមួយ ក្រុមហ៊ុន YUNAN AIR INVESTMENT ( Cambodia) AIR Management Co.,Ltd ដើម្បីបន្តដំណើរប្រកបមុខរបរ នៃសេវាដឹកជញ្ជូនភ្ញៀវនៅអាកាសយានដ្ឋានថ្មីនេះតទៅទៀត ។

ក្នុងនាមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងសារចូលរួមផងដែរថា ថ្ងៃនេះយើងមានកិត្តិយសទាំងអស់គ្នា ដែលមានក្រុមហ៊ុន នឹងធ្វើការចុះកិច្ចព្រមព្រៀងជាមួយគ្នា។

ឯកឧត្តមបានរំលឹកផងដែរថា សមាគមបានបង្កើតឡើងរយៈពេល ២០ ឆ្នាំមកហើយ បន្ទាប់ពីប្រទេសយើងទទួលបានការបញ្ចប់សង្គ្រាមទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ដោយសារប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍទើបយើងមានថ្ងៃនេះ។

ឯកឧត្តមបានសំណូមពរទៅសមាគមអ្នកដឹកទេសចរណ៍ប្រចាំព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឱ្យមានការយោគយល់អធ្យាស្រ័យគ្នា សាមគ្គីគ្នា រួមគ្នាបម្រើសេវាឲ្យបានល្អ ដើម្បីយើងមានភ្ញៀវទេសចរណ៍ច្រើនមកទស្សនាប្រទេសយើងបន្តទៀត៕នាគស

ព័ត៌មានពេញនិយម