Saturday, November 23, 2024

ពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃរវាងសមាគមក្លឹបទេសចរណ៍សៀមរាបហៅកាត់ S.T.C និងក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ “NK” និងក្រុមហ៊ុន Soken, Inc. ហៅកាត់”SOKEN” និងក្រុមហ៊ុន Haystack Asia Capital.,Ltd.ហៅកាត់ “HAYSTACK”  

ខេត្តសៀមរាប៖ ពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃរវាងសមាគមក្លឹបទេសចរណ៍សៀមរាបហៅកាត់ S.T.C និងក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ “NK” និងក្រុមហ៊ុន Soken, Inc. ហៅកាត់”SOKEN” និងក្រុមហ៊ុន Haystack Asia Capital.,Ltd. ហៅកាត់ “HAYSTACK” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ម៉េ ម័រផាឡែសរីសត និង ស្ប៉ា។

លោក ហ្វីលិព សែត កៅ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា យោងតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១ – ២០៣៥ ដែលដាក់ ចេញអនុវត្ត ដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ហេីយ សម្តេចបានស្នេីរដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវផ្តល់អាតិភាពដល់ការដាក់អោយអនុវត្តជាក់ស្តែងនូរផែនការមេនេះដេីម្បីរួមចំណែកក្នុងការលេីកកម្ពស់ “វិស័យទេសចរណ៏ជាមាសបៃតង” យ៉ាងពិតប្រាកដនិងជាវិស័យដែលចូលរួមដល់ការសម្រេចនូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅឆ្នាំ ២០៣០ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ, ឯកជន, ប្រជាពលរដ្ឋ, និង ដៃគូរអភិវឌ្ឍន៍ ។

លោក ហ្វីលិព សែត កៅ បានបន្តថា ក្លឹបទេសចរណ៍ខេត្តសៀមរាប មានបេសកកម្ម ដើម្បីចូលរួមជាមួយរាជដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្តភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ និងដៃគូរអភិវឌ្ឍនានា ដេីម្បីស្តារ និងលើកកម្ពស់ទេសចរណ៍ ក្នុង ខេត្ក ក្នុងដំណេីរ ឈានទៅរកការអភិវឌ្ឍន៍ ទេសចរណ៏ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកំពស់តម្លាភាព ការកសាងសមត្ថភាព កម្លាំងពលកម្មទេសចរណ៍ ការដឹកនាំបង្កេីតព្រឹត្តិការណ៍ផ្សេងៗ និង បង្ករលក្ខណៈងាយស្រួលសម្រាប់ អ្នកទិញនិងអ្នកលក់សេវាកម្មទេសចរណ៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សហការគ្នា ដល់ផ្តល់មកវិញនូវបានផលចំណេញទាំងសងខាង។

ឯកឧត្តម ទៀ សីហា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ បានសំដែងនូវសេចក្ដីសោមនស្សរីករាយ ការចូលរួមក្នុងពិធីចុះអនុស្សរណៈ ដែលប្រកបដោយភាពអធឹកអធម្មក្រៃលែងនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមាគមក្លឹបទេសចរខេត្តសៀមរាប(STC) ដែលបានសម្រេចការងារនារយៈពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យទេសចរណ៍ ជាពិសេសបានធ្វើឲ្យវិស័យឯកជន ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ដែលប្រកាសនេះគឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឲ្យបានកាន់តែប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ខេត្តសៀមរាបជាខេត្តសក្ដានុពលទេសចរដ៏សំខាន់មួយនៃប្រទេស និងមានប្រវត្តិដ៏យូឡុងណាស់មកហើយ។វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថាជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង(មាសបៃតង)។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែយកចិត្តទុកដាក់ដឹកនាំគាំទ្រនិងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយសម្រេចបានជោគជ័យជាបន្តបន្ទាប់។

ជាចុងក្រោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការគាំទ្រយ៉ាងពេញទំហឹង នូវពិធីវិសោធនកម្មអនុស្សារណៈនេះ ហើយឯកឧត្តមក៏មានសង្ឃឹមយ៉ាងមុតមាំផងដែរថា តាមរយៈអនុស្សរណៈខាងលើ និងនាំមកនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបកាន់តែខ្លាំងក្លាឡើង។

សូមបញ្ជាក់ថា ភាគីទាំងពីរខាងលើ ធ្លាប់បានព្រមព្រៀងចុះអនុស្សរណៈលេីការយោគយល់គ្នាដេីម្បីធ្វេីការអភិវឌ្ឍន៍គំរូ ថ្នាលទេសចរណ៏ ឌីជីថលមួយ សំរាប់វិស័យទេសចរណ៏របស់ខេត្ត កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកិច្ចគាំទ្រពីរដ្ឋបាលខេត្ត និង អង្គភាពពាក់ព័ន្ធនានា ដេីម្បីឈានទៅរកសេដ្ឋកិច្ច ទេសចរណ៏ប្រកប ដោយនិរន្តរភាព និងមានភាពឆ្លាតវៃ ស្របតាមបរិបទសម័យកាលទំនេីបយេីងនេះ ព្រោះវិស័យ ពត៌មានវិទ្យាលេងជាជំរេីសទៀតហេីយ ប៉ុន្តែ ជាកត្តាចាំបាច់ដែលត្រូវតែមានរួចម្ដងហើយ៕នាគស

ព័ត៌មានពេញនិយម