ខេត្តព្រះវិហារ៖ ប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើន ត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យ ប្រវត្តិ នៅក្នុងព្រៃល្បោះ នៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការ ពារទេស ភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ) ។
សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទមំសាសត្វមាឌតូច ត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ។ សត្វសំពោចធំ មានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីបប្រទេសម៉ាឡេស៊ី។ សំពោចធំ ភាគច្រើន ត្រូវបានកត់ត្រានៅតំបន់ ដែលមានរយៈកម្ពស់ទាប ក្រោម៣០០ម៉ែត្រ (ធៀបនឹងនីវ៉ូទឹកសមុទ្រ) ។
កត្តាគំរាមកំហែងចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរបាញ់/ដាក់អន្ទាក់ ។
ប្រភព៖ ក្រសួងបរិស្ថាន