Saturday, November 23, 2024

សម្តេចតេជោ ហ៊ុនសែន នឹងផ្ដល់មហាកិត្តិយស ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥នៅខែមករាឆ្នាំ២០២៣ 

រាជធានីភ្នំពេញ៖ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៩ ខែវិច្ឆិកានេះថានឹងមានពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ។

សេចក្តីជូនដំណឹងនោះស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ឆ្នាំ២០២៣។រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥។

យោងលិខិតលេខ ៨៦១សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់មានបំណងចូលរួមពិធីខាងលើ។

សូមចាត់តាំង តំណាង១រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែកអំពីការចុះឈ្មោះចូលរួមពិធីខាងលើ ដែលមានបញ្ជាក់ពីឈ្មោះនិងទំនាក់ទំនងទូរសព្ទតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៕សុខណា

ព័ត៌មានពេញនិយម