Thursday, September 19, 2024

បុរសលក់ប្រហិតម្នាក់ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយសារតែ…

ខេត្តសៀមរាប៖មានហេតុការណ៍ភ្ញាក់ផ្អើល នៅត្រង់ចំណុចផ្ទះក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានមនុស្សស្លាប់ កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននៃភ្លាម ជំនាញនិងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ស្វាយបង្គំ បានចុះទៅដល់ទីតាំងកើតហេតុ ឃើញថាពិតជាមានបុរសម្នាក់ ឈ្មោះ រាជ សំណាង ភេទ ប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរជួយលក់ប្រហិតឲ្យគេ បានស្លាប់បាត់បង់ជីវិតពិតប្រាកដមែន។

សមត្ថកិច្ចបន្តថា ដោយមានការស្នើរសុំសមាជិកគ្រួសារនៃសព មិនអោយសមត្ថកិច្ចដើម្បីបន្តនិតិវិធីនោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុង និងនគរបាលរដ្ឋបាលសង្កាត់ មិនបានធ្វើកោសល្យវិច្ច័យ និងពិនិត្យកន្លែងកើតហេតុនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា ជំនាញនិងរដ្ឋបាលសង្កាត់ បានត្រឹមតែធ្វើការសាកសួរសាក្សី ជាអ្នកជិតខាង និងក្រុមគ្រួសាររួចធ្វើការសន្និដ្ឋានថា បុរសខាងលើបានស្លាប់ដោយធ្វើអត្តឃាត(ចងកស្លាប់) ដោយយកខ្សែគោចងនឹងធ្នើក្នុងបន្ទប់ រួចឡេីងទៅចងកធ្វើអត្តឃាតដើម្បីបញ្ចប់ជីវិតខ្លួនឯងតែម្ដង មូលហេតុ គឺ អន់ចិត្តនិងឪពុកតែងតែថាអោយជាញឹកញ៉ាប់។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម