Friday, November 22, 2024

សម្ដេចតេជោ ហ៊ុន សែន ធ្វើតេស្តមេរោគកូវីដ.១៩ អវិជ្ជមានទាំងស្រុងហើយ 

ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តមេរោគកូវីដ.១៩ អវិជ្ជមានទាំងស្រុងហើយ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

យោងតាមសារពិសេស នៅលើ facebook ផ្លូវការរបស់ សម្ដេច រសៀលថ្ងៃនេះ ជម្រាបជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ របស់ សម្ដេច ថាមកដល់ពេលនេះមេរោគកូវីដ.១៩ សម្ដេចត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។

សម្ដេចតេជោបន្តថា គ្រូពេទ្យដែលព្យាបាលសម្ដេច បានចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។

សម្ដេចក៏បានឱ្យដឹងបន្ថែមទៀតថា ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍ សម្ដេច មានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៍សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបសម្ដេច”។

សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២៕នាគស  

ព័ត៌មានពេញនិយម