Friday, November 22, 2024

ព្រះបរមរាជវាំង ចតុមុខមង្គល នឹងចាប់ផ្ដើមបើកឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលទស្សនា ឡើងវិញ

រាជធានីភ្នំពេញ៖ យោងតាម ព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់

សម្ដេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចុះហត្ថលេខា លើកសារលិខិតជួនដំណឹង របស់ព្រះបរមរាជវាំង លេខ: ៣៦១/២២ រវ.សជណ ជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ។

កម្មវត្ថុ អំពីការបើកដំណើរការឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំងឡើងវិញ។
សម្ដេចចៅហ្វាវាំង បានជម្រាបជួន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ក្រសួងព្រះបរមរាជវាំង នឹងបើកឱ្យដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះតទៅ៕នាគស

ព័ត៌មានពេញនិយម