រាជធានីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាំង មីង (Zhang Ming) អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្នុងជំនួបនេះ ឯកឧត្តម ចាំង មីង បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយកដ្ឋមន្ត្រី ដែលបានអញ្ជេីញឯកឧត្តម ចូលរួមកិច្ចប្រជុំក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ចាំង មីង បានគោរពសម្តែងការកោតសរសេីរ និងបានអបអរសាទរជូនសម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រេីនបានយ៉ាងឆាប់រហ័ស និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាយ៉ាងជោគជ័យ។
ឯកឧត្តម ចាំង មីង បានមានប្រសាសន៍គោរពជម្រាបជូនសម្តេចតេជោថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃរីករាយចូលរួមកិច្ចសហប្រតិបត្តការណ៍ ជាមួយអាស៊ាន ហេីយក៏ត្រៀមខ្លួនដេីម្បីចូលរួមជាមួយអាស៊ាន ប្រឈមជាមួយនឹងរាល់បញ្ហាទាំងឡាយស្ថិតនៅចំពោះមុខ ។
ជាការឆ្លេីយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ចាំង មីង ដែលបានទទួលការអញ្ជេីញមកកម្ពុជាដេីម្បីចូលរួមចែករំលែកជាធាតុចូលក្នុងវេទិការកិច្ចសន្ទនាអាស៊ានជាសកលលេីកទី២៕នាគស