ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណជាង៣០ម៉ឺននាក់ បានអញ្ជើញមកកំសាន្តក្នុងខេត្តសៀមរាបនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរខេត្តនេះ។
រយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣០៩,៥០៣នាក់ កើនឡើង ១១៩.១៦% ដែលឆ្នាំ២០២១ មានចំនួនប្រមាណ ១៤១,២១៩នាក់ ប៉ុណ្ណោះ។
អាជ្ញាធរបន្តថា ទាំងនេះបាននាំឲ្យមាន ចំណូលដែលជាលំហូរនៃចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដោយការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៍ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀត របស់ភ្ញៀវផងដែរ។
ទោះបីជាយ៉ាងណា អាជ្ញាធរបានធ្វើការលើកទឹកចិត្ត និងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិ មេត្តាមកលេងខេត្តសៀមរាបឲ្យបានច្រើនកុះករ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាការពារបរិស្ថាន នៃរមណីយដ្ឋាននានារបស់យើងឲ្យបានល្អប្រសើរផងដែរ៕នាគស