ខេត្តសៀមរាប៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមពាក់នាឡិកា ដែលមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។នេះបើយោងតាម facebook ផ្លូវការរបស់សម្ដេច នៅរសៀលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចបានឲ្យដឹងថា “ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃ១៥ដល់១៦បន្ទាប់មកពាក់ចូលរួមប្រជុំAPECនៅថៃថ្ងៃ១៧និង១៨ វិច្ចិកា២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)”៕នាគស