ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង ០១ និង ៣០ នាទី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នគរបាលឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ក្នុងចំណោម ករណីរក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលទី១-ឈ្មោះ មាស ជេប៊ី ហៅ ប៊ីភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្ន ភូមិអំពិកដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+) ទី២-ឈ្មោះ ហៃ បូរ៉ាត់ ហៅឈីវ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ន ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+) និងទី៣-ឈ្មោះ ហែម សុជាតិ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ន ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (គេចខ្លួន)។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងចាប់យកបានរួមមាន គោលដៅទី១ បានសារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០១ កញ្ចប់តូច ទម្ងន់សរុប ០, ១១ ក្រាម និងគោលដៅទី២ បានសារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០១ កញ្ចប់តូច ទម្ងន់សរុប ០, ១៩ក្រាម និងឧបករណប្រើប្រាស់សារធាតុញៀនមួយចំនួនតូច(ខ្សៀ)។
សមត្ថភាពបន្តថា នៅថ្ងៃទី ២៥ ខែ ឧសភាឆ្នាំ២០២៥ ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារលួង បានចេញល្បាតក្នុងភូមិសាស្រ្ត ងាយរងគ្រោះ ក្នុងឃុំរបស់ខ្លួន លុះពេលល្បាតទៅដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ មាស ជេប៊ី មានការសង្ស័យក៏បានធ្វើការឆែកឆេររកឃើញវត្ថុតាងដូចខាងលើ រួចកម្លាំងយើងធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាង សហការមកកាន់ផ្នែកជំនាញ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មាស ជេប៊ី ហៅ ប៊ី នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយថា ថ្នាំញៀនចំនួន០១ កញ្ចាប់តូចដែលសមត្ថកិច្ចរកឃើញនោះ គឺពិតជារបស់ខ្លួនមែន ហើយថ្នាំញៀនដែលខ្លួនបានមកប្រើប្រាស់រាល់ថ្ងៃនេះ គឺបានមកពីឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយខ្លួនជានាក់ជួយលក់ថ្នាំញៀនអោយឈ្មោះខាងលើ ចំនួន ៤ ទៅ ៥ លើកមកហើយតម្លៃចាប់ពី ១៥០០០៛ (មួយម៉ឺនប្រាំពាន់រៀល) ទៅ ( ពីរម៉ឺនរៀល) ក្រោយពេលដែលខ្លួនជួយលក់ថ្នាំញៀនអោយហើយគឺឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ ជានាក់អោយថ្នាំញៀនមកខ្លួនជក់ ។ ក្រោយពីបានធ្វើការសួរនាំរួច លុះដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១០ និង០០នាទី កម្លាំងផ្នែកជំនាញ បានបន្តទៅស្រាវជ្រាវស្វែងរកបង្ក្រាប់ចាប់ជនសង្ស័យឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ បាននិងរកឃើញមានថ្នាំញៀនចំនួន០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន(ខ្សៀ)។ នៅចំពោះមុខសមត្ថកិច្ចបានសារភាពថា៖ថ្នាំញៀនចំនួន០១ កញ្ចាប់តូច និងឧបករណ៍ប្រើប្រាស់ដែលសមត្ថកិច្ចរកឃើញ គឺពិតជារបស់ខ្លួនមែន ហើយថ្នាំញៀនដែលខ្លួនបានមកប្រើប្រាស់រាល់ថ្ងៃនេះ គឺខ្លួនបានទិញមកពីឈ្មោះ ហែម សុជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ចំនួន០១កញ្ចប់តូចតម្លៃ២០,០០០រៀល(ពីរម៉ឺនរៀល)ដើម្បីទុកប្រើប្រាស់។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមចម្លើយសារភារបស់ជនសង្ស័យឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ កម្លាំងសមត្ថកិច្ចជំនាញយើង បានបន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះ ហែម សុជាតិ នៅចំណុចទីតាំងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ បានរត់គេខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និង សម្ភារ:វត្ថុតាង បានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕លោក កណ្ដុរតូច