Friday, November 22, 2024

សម្ដេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែល ឧត្តមភរិយា របស់សម្ដេច មិនអាចចេញ ទទួលបាន

ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានប្ដូរវេន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់“អាស៊ាន” បានសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខ ដែលឧត្តមភរិយា របស់សម្ដេច គឺសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាចចេញ ទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេច បានលើកឡើងថា ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាក់ថា ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។

ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕នាគស

ព័ត៌មានពេញនិយម