Saturday, May 24, 2025

មនុស្ស២១នាក់ បានស្លាប់០៥នាក់ របួសធ្ងន់ស្រាល ១៤នាក់ ក្នុងឧបទ្ទវហេតុរថយន្ត ០២គ្រឿងបុកគ្នា នៅស្រុកពួក

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ចាក់មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលីឲ្យដឹងថា ករណីរឿងគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង០០នាទី នៅលើផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២៤-៣២៥ ស្ថិតនៅភូមិព្រៃក្មេង ឃុំខ្នាត  ស្រុកពួក ខេត្តសៀមរាប រវាងរថយន្ត និងរថយន្ត មានមនុស្សចំនួន២១នាក់ ត្រូវបានស្លាប់០៥នាក់ របួសធ្ងន់ស្រាលចំនួន ១៤នាក់ និងមិនរងរបួសចំនួន០២នាក់។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានឲ្យដឹងថា រថយន្តក្នុងហេតុការណ៍នេះ ០១គ្រឿងម៉ាក Toyota camry ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2A-2183 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់)បើកបរក្នុងទិសដៅពីលិចទៅកើត បានទៅបុក រថយន្ត០១គ្រឿងទៀតម៉ាក សាមយ៉ុង Ssangyong ïstana ពណ៌ស ផ្លាកលេខ ភ្នំពេញ 2S-5394 អ្នកបើកបរឈ្មោះ ហឿន ហាន ភេទប្រុស អាយុ ៣៨ ឆ្នាំនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត បណ្ដាលរថយន្តសាំយ៉ុងជ្រុលទៅបុកដើមចាន់គីរី០១ដើមនៅខាងជើងផ្លូវ រួមជាមួយអ្នកដំណើរចំនួន២០នាក់ ដែលទី១-ឈ្មោះ ខេង សុភារ៉ា ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) ទី២-ឈ្មោះ នួន សុខី ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិម្កាក់ ឃុំធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប(របួសធ្ងន់) ទី៣-ឈ្មោះឡុត លឿន ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី៤-ឈ្មោះ ហ៊ា ហុក ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិស្វាយពក ឃុំ ធ្លក ស្រុកជីក្រែង ខេត្តសៀមរាប( របួសស្រាល) ទី៥-ឈ្មោះ មឿន តែ ភេទស្រី អាយុ ២៤ឆ្នាំ(មិនស្គាល់អាស័យដ្ឋាន)(របួសធ្ងន់) ទី៦-ឈ្មោះ ឈុត ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(របួសស្រាល) ទី៧-ឈ្មោះ រឹង វើន ភេទប្រុស អាយុ ២៤ឆ្នាំ(មិនស្គាល់អាស័យដ្ឋាន)(របួសធ្ងន់) ទី៨-ឈ្មោះ មឿន តែម ភេទ ស្រី អាយុ ៤៤ឆ្នាំ នៅភូមិធ្លកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី៩-ឈ្មោះ សូន ហូ ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិរការ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (គ្មានរបួស) ទី១០-ឈ្មោះប៉ាត តឿមភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្លែងកោង ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់) ទី១១-ឈ្មោះ អឿ ទី ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិព្រីងឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១២-ឈ្មោះឆាន់ ម៉ាង ភេទប្រុសអាយុ ៥៣ ឆ្នាំនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(ស្លាប់) ទី១៣-ឈ្មោះយឹប ជីម ភេទប្រុសអាយុ ៣៥ឆ្នាំនៅភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១៤-ឈ្មោះណាត សា ភេទស្រីអាយុ២៨ ឆ្នាំ នៅភូមិថ្លក់ស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១៥-ឈ្មោះលឿម ឡាវ ភេទស្រីអាយុ ៤១ ឆ្នាំនៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១៦-ឈ្មោះ មុត គឹមស៑ាង ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១៧-ឈ្មោះ វន ធុក ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(គ្មានរបួស) ទី១៨-ឈ្មោះសឿម មុន្នី ភេទប្រុសអាយុ ៣១ ឆ្នាំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប(របួសធ្ងន់) ទី១៩-ឈ្មោះ រឿន រ៉ាន ភេទប្រុសអាយុ ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(ស្លាប់) និងទី២០-ឈ្មោះ ផម ផា ហេតប្រុសអាយុ ៤៥ ឆ្នាំ នៅភូមិធ្លុកស្មាច់ ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(ស្លាប់)។ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថា ឧបទ្ទវហេតុនេះបានបណ្ដាលឱ្យស្លាប់មនុស្សចំនួន០៥នាក់ ស្រី០១នាក់ ក្នុងនោះស្លាប់នៅកន្លែងកើតហេតុ០១នាក់ និង០៤នាក់ទៀត ស្លាប់នៅមន្ទីពេទ្យក្រោយបញ្ជូនទៅធ្វើសង្គ្រោះបន្ទាន់ ដែលសពទាំង០៥នាក់នោះ ទី១-ឈ្មោះ ហឿន ហ៑ាន ជាអ្នកបើកបររថយន្តសាំយ៉ុង ទី២-ឈ្មោះ ផម ផា ភេទប្រុសអាយុ ៤៣ ឆ្នាំ(ស្លាប់កន្លែងកើតហេតុ) ទី៣-ឈ្មោះប៉ាត តឿម ភេទស្រីអាយុ ៣៩ឆ្នាំ ទី៤-ឈ្មោះឆាន់ ម៉ាង ភេទប្រុសអាយុ ៥៣ ឆ្នាំ និងទី៥-ឈ្មោះរឿន រ៉ាន ភេទប្រុសអាយុ ៤៥ ឆ្នាំ ហើយនិងមានអ្នករបួសធ្ងន់ចំនួន១១នាក់ ស្រីចំនួន០៤នាក់ អ្នកដែលរងបួសស្រាលចំនួន០៣នាក់ ស្រីគ្មាន និងអ្នកដែលមិនបានរងរបួសចំនួន ០២នាក់ ស្រីគ្មាន ព្រមទាំងខូចខាត:រថយន្ត ០២គ្រឿង (ធ្ងន់)។ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់បន្ថែមថា ករណីនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននឹងកំពុងបញ្ជារឲ្យមានចំណាត់ការស្រាវជ្រាវ កំណត់អត្តសញ្ញាណអ្នកបើកបររថយន្ត Toyota Camry ខាងលើ ដើម្បីធ្វើការកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ និងឲ្យកម្លាំងជំនាញចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានស្រុកពួកធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុ ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចាប់យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក៕KD

ព័ត៌មានពេញនិយម