Friday, May 9, 2025

បុរសជនជាតិ Czech Republic ម្នាក់បានស្លាប់ ក្រោយហេតុការណ៍រថយន្ត ២៥កៅអីមួយគ្រឿង រអិលធ្លាក់ប្រឡាយក្រឡាប់

ខេត្តសៀមរាប ៖ នៅវេលាម៉ោង០៩ និង១០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ ៣៥៣-៣៥៤ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប  ។សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត០១ គ្រឿងម៉ាក HYUNDAI COUNTY ពណ៌ សូកូឡា-ពងមាន់ ពាក់ស្លាកលេខ ភ្ភ្នំពេញ 3G-1353 បើកបរដោយឈ្មោះម៉ៅ រតនា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិ១ ឃុំព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត អ្នករួមដំណើរ០៦ នាក់ ស្គាល់អត្តសញ្ញាណ០២ នាក់ ៖

១. ឈ្មោះPavel Haase ភេទប្រុស អាយុ 38 ជនជាតិ Czech Republic

២.ឈ្មោះ Valerie Dvorakova ភេស្រី អាយុ35 ឆ្នាំ ជនជាតិ Czech Republic។

VID_20250504_122720_859.mp4

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបានបណ្តាលឲ្យ ឈ្មោះ Pavel Haase ភេទប្រុស អាយុ 38 ជនជាតិ Czech Republic ស្លាប់នៅនិងកន្លែងកើតហេតុ និងឈ្មោះ Valerie Dvorakova ភេស្រី អាយុ៣៥ ឆ្នាំ ជនជាតិ Czech Republic របួសស្រាល ខូចខាតរថយនុត០១ គ្រឿង ធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺរថយន្តខាងលើរអិល ខណះមេឃកំពុងភ្លៀងខ្លាំង។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុនិងនាំយកជនរងគ្រោះទៅកាន់មន្ទីពេទ្យ៕KD

ព័ត៌មានពេញនិយម