Friday, May 9, 2025

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានកាប់ទៅលើបងថ្លៃស្រី របស់ខ្លួនបណ្តាលឲ្យស្លាប់ បាត់បង់ជីវិត

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ២១ និង ៥៥នាទី ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានកាប់ទៅលើបងថ្លៃស្រី របស់ខ្លួនបណ្តាលឲ្យស្លាប់ បាត់បង់ជីវិត នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ជនសង្ស័យជាឃាតករ ក្នុងករណីនេះមាម ឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងត្រូវជាប្អូនថ្លៃជនរងគ្រោះ។

ជនរងគ្រោះក្នុងអំពើរឃាតកម្មដ៍ឃោឃៅនេះ មានឈ្មោះ ស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ(សព) បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី៕លោក កណ្ដុរតូច

ព័ត៌មានពេញនិយម