Friday, October 18, 2024

រដ្ឋបាលរាជធានី ចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរ នៅតំបន់មួយចំនួនជុំវិញវិមានឯករាជ្យ

រាជធានីភ្នំពេញ៖រដ្ឋបាលរាជធានី បានចេញនូវសេចក្ដីជូនដំណឹង លេខ០៧៨/២២សជណ.ច ចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ទី០៩ និងទី១១ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។

គោលបំណងនៃការបិទផ្លូវ ធ្វើឡើងទៅតាម កម្មវិធីរបស់គណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសនៅការកក់ស្ទះចរាចរណ៍ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជានៅចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ចាប់តាំងពីច្រាំងទន្លេសាប តាមបណ្ដោយផ្លូវ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ ២១៤ ផ្លូវលេខ ៥១ មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្ដេចជួនណាត រឹតវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវ១៧៨(នៅតំបន់មួយចំនួនជុំវិញវិមានឯករាជ្យ ) រហូតដល់ផ្កាប្រារព្ធពិធីបុណ្យជាតិនេះត្រូវបានបញ្ចប់ទៅតាមការបរិច្ឆេទខាងលើ។
សាលារាជធានីភ្នំពេញ សូមការយោគយល់និងអធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសាធារណៈជនទាំងអស់ ដោយក្ដីអនុគ្រោះ៕នាគស

ព័ត៌មានពេញនិយម