ខេត្តសៀមរាប ៖ របាយការណ៍សមត្ថកិច្ច ឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង ០០នាទី នៅចំណុចខាងកើតស្ពានអាកាស លើផ្លូវហាយវេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្ថិតក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០១គ្រឿងម៉ាក ឡុចស៊ីស Lexus RX-300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2M-8953 បើកបរ តែម្នាក់អែងមិនទាន់ស្គាល់ឈ្មោះ ភេទប្រុស (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម) បេីកបរក្នុងទិសដៅពីលិចទៅកេីត បានបុកជាមួយ រថយន្ត ០១គ្រឿង ម៉ាក ហ្វតរ៉េងជេី (Ford Ranger) ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 2D-1997 បេីកបរដោយឈ្មោះ ប៉េង ចំរេីន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិគោកវត្ត ឃុំគោកវត្ត ស្រុកវ៉ារិន ខេត្ត សៀមរាប លេខទូរសព្ទ : 097 762 7979 ផ្ទុកអ្នករួមដំណេីរពីក្រោយជាច្រេីននាក់ បេីកបរក្នុងទិសដៅផ្ទុយគ្នាពីកេីតទៅលិច។
ករណីខាងលើបានបណ្តាលឱ្យ ស្លាប់មនុស្សចំនួន ០២នាក់ (អ្នកនៅស្រុកវ៉ារិន) ដែលមានឈ្មោះ សឹង ណាង ភេទប្រុស អាយុ៤៧ឆ្នាំ និង ឈ្មោះ សឹង យឿត ភេទស្រី អាយុ៥០ឆ្នាំ រួមជាមួយមនុស្សរងរបួសធ្ងន់ស្រាលសរុបរហូតដល់ទៅ ១៤នាក់ ទៀត ដោយបណ្ដាលឲ្យខូចខាត រថយន្ត០២គ្រឿង (ធ្ងន់) ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឲ្យមានគ្រោះចរាចរណ៍នេះបាននៅឡើយទេ។
ក្រុមការងារជំនាញបានចាត់ចែង សម្រួលដឹកអ្នករបួសចេញទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកសពទាំង ០២ បានដឹកចេញទៅស្រុកវ៉ារិន ។
បច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការលើគំនូសប្លង់ និងរៀបចំចាត់ចែងស្ទូចវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធី៕KD
វីដេអូ៖ https://t.me/Channel_kulendailynews/25287?single