ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបបញ្ជាក់ថាឲ្យដឹងថា សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ ៧៩៤ ៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤ ៥៣៧នាក់។
ក្នុងចំណោមភ្ញៀវទេសចរខាងលើនេះដែរ រួមមានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ ៧៦០ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ ៤ ៥០០នាក់, តំបន់បឹងទន្លេសាប ចំនួនប្រមាណ ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៤ ០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ចំនួនប្រមាណ ១៥ ០០០នាក់៕KD
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប