Wednesday, April 16, 2025

ព្រះមហាក្សត្រ ស្តេចយាងប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត រួមនិងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត នាថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕KD

រូបភាព៖ រដ្ឋ ផល្លីន

ព័ត៌មានពេញនិយម