Wednesday, April 16, 2025

ករណីឆេះអ៊ូប័ ២គ្រឿង បណ្តាលអោយមនុស្ស ៣នាក់របួស

ខេត្តកំពត ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៣៧ នាទី មានករណីអគ្គីភ័យឆាបឆេះអ៊ូប័រអស់ចំនួន ០២ គ្រឿង នៅចំណុចភោជនីយ៍ដ្ឋាន ហេង រស្មី ដែលស្ថិតនៅភូមិទ្វីខាងជេីង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ករណីនេះបានបណ្ដាលឲ្យមាន មានរងរបួសធ្ងន់មនុស្សប្រុសចំនួន ០៣ នាក់ ដែលមានឈ្មោះ យូ សុះ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់ កណ្តាល ក្រុងកំពត ខេត្តកំពត ឈ្មោះ ជិន រត្ន័ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងឈ្មោះ ផន ភក្តី ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។មូលហេតុដែលបណ្ដាលឲ្យមានករណីឆេះនេះមកពីជាងជួសជុលម៉ាសុីនបូមសាំងចេញសំអាតរ៉េសាវ័រ ទេីបបណ្តាលឲ្យមានការឆាបឆេះកេីតឡេីងតែម្តង៕ លោក កណ្ដុរតូច

ព័ត៌មានពេញនិយម