Friday, November 22, 2024

សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរូបភាពនិងវីដេអូនាឡិកាដៃ ប្រកបដោយមោទនភាព “ខ្មែរធ្វើបាន”

ខេត្តសៀមរាប៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរ៉េននៃឆ្នាំនេះផងដែរនោះ បានបញ្ចេញនូវរូបភាព និងវីដេអូនាឡិកាដៃ នៅលើ facebook ផ្លូវការរករបស់សម្ដេច កាលពីរសៀលថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២២កន្លងទៅ។

អមជាមួយនឹង សំណេរដែលប្រកបដោយមោទនភាពជាតិនោះ សម្ដេច បានលើកឡើងថា “មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជា
វត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ
ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២”។
សម្ដេច បានបញ្ជាក់ធ្ងន់ដោយមោទនភាពថា នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែក
មួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិង
បច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។
ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា សម្ដេចប្រមុខរដ្ឋាភិបាល បានអីយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់នូវមោទកភាពជាតិនៃកម្ពុជា ទៅដល់មិត្តបរទេស ឱ្យយល់ជ្រាបកាន់តែច្បាស់អំពីវឌ្ឍនភាព ឧត្តមភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ជាពិសេសគ្រឿងលម្អអនុស្សាវរីយ៍ ដែលផលិតនៅប្រទេសកម្ពុជា នឹងធ្វើឲ្យមិត្តបរទេស កាន់តែមិនអាចបំភ្លេចបានអំពីប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃយើង៕នាគស

ព័ត៌មានពេញនិយម