Wednesday, April 16, 2025

ក្រឡាប់រថយន្ត នៅលើភ្នំគូលែន ស្លាប់ម្នាក់របួសស្រាល ០២នាក់ អ្នកបើកបររត់គេចខ្លួនបាត់

ខេត្តសៀមរាប ៖ មានករណីក្រឡាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ស ស្លាកលេខ ភ្នំពេញ 2ង-9273 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង នៅលើផ្លូវបេតុងពីឃុំខ្នងភ្នំ ទៅឃុំស្វាយលើ នៅលើភ្នំគូលែន ត្រង់ចំណុចទឹករុន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសស្រាលចំនួន ០២នាក់ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ នៅវេលាម៉ោង ១១ និង២០ នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើមាន ឈ្មោះ ពត គង់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិភ្នាសជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបសៀមរាប ខេត្តសៀមរាប(រត់គេចខ្លួនក្រោយពេលកើតហេតុរួច) និងអ្នករួមដំណេីរចំនួន ០៣ នាក់ ទី១ឈ្មោះ ហួត អុឹម ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នាសជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២ ឈ្មោះ នាក់ ស្រីភ័ក្រ្ត ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នាសជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងទី៣ ឈ្មោះ យឿន យ៉ុន ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពដដែលបន្តថា ករណីខាងលើនេះបង្ករឡើងដោយខ្លួនឯង មូលហេតុមកពីរថយន្តដាច់ហ្វ្រាង ព្រោះមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរ ក្នុងទិសដៅពីជើងទៅត្បូង ពេលដល់ផ្លូវចុះចំណោតបានជាន់ហ្វាងប៉ុន្តែមិនស៊ីហើយជ្រុលចង្គូតទៅបុកនឹងរនាំងការពារជញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។
ប្រភពបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នេះបានបង្កឱ្យមាន អ្នករងរបួសធ្ងន់ ០១នាក់ មានឈ្មោះ ហួត អុឹម ហើយបាន “ស្លាប់” ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប មានអ្នករងរបួលស្រាលចំនួន ០២នាក់ ឈ្មោះ នាក់ ស្រីភ័ក្រ្ត និងឈ្មោះ យឿន យ៉ុន និងខូចខាតរថយន្ត ០១ គ្រឿងធ្ងន់ និងខូចខាតរនាំងការពារជញ្ចើមផ្លូវប្រហែល ១០ម៉ែត្រ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញ នៃអធិកាដ្ឋាននគរបាលស្រុកស្វាយលេី បានទៅដល់កន្លែងកើតហេតុ និងបញ្ជូនអ្នករងគ្រោះទៅមណ្ឌលសុខភាពស្វាយលើ ចំណែកវត្ថុតាង បានយករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីបន្តតាមនីតិវិធី៕KD

 

 

ព័ត៌មានពេញនិយម