រាជធានីភ្នំពេញ ៖ វេលាម៉ោង ០២ និង ០០ នាទី ថ្ងៃទី៦ ខែមេសាឆ្នាំ២០២៥ មានករណី “អគ្គិភ័យ” កើតឡើងនៅចំនុចឃ្លាំងកែច្នៃឈើ ដែលជាប្រភេទសំណង់ថ្មស័ង្កសី ទំហំ ២០ម៉ × ២០ម៉ តាមបណ្តោយផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ទោ កែវ ចាន់ថន បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សាយ សម្បត្តិ ឋានៈ នាយរងការិយាល័យ ទូរស័ព្ទលេខ ០១២ ៩៩៩ ៩៩៩ ដើម្បីអន្តរាគមន៍បន្ទាន់ ។
ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបាញ់ ពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង០៤និង ០៥នាទី ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើរនឹង ៧២ម៉ែត្រគូប, រថយន្តជំនួយរបស់ ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាសទឹកអស់ចំនួន០២ឡានស្មើរនឹង១២ម៉ែត្រគូប ។
អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី និងបានឆេះរហូត ខូចខាតសិប្បកម្មកែច្នៃឈើអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ៕ លោក កណ្ដុរតូច