រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣០នាទី មានករណីកូនស្រី ស្ត្រីអាណាថាម្នាក់ បានស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ម្តាយក៏បានលើកអៀវសពកូនស្រី ដើររកអោយគេជួយក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានទទួលព័ត៌មាននិងភ្លាម លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានចាត់កម្លាំងជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះ និងជួយបញ្ជូនសពទៅកាន់វត្តចាក់អង្រែក្រោម ដើម្បីធ្វើបុណ្យតាមប្រពៃណី ក្នុងនោះដែរ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ក្រុមគ្រួសារសព លោកអធិការ ក៏បានចូលរួមជាបច្ច័យចំនួន ២០០,០០០រៀល លោកចៅសង្កាត់ចំនួន ៤០០,០០០រៀល និងលោកមេប៉ុស្តិ៍ផ្សារដើមថ្កូវ ចំនួន ១០០,០០០រៀល សរុប ៧០០,០០០រៀល ដើម្បីជួយសំរាលបន្ទុកនៃក្រុមគ្រួសារសពផងដែរ៕KD
ប្រភព៖ លោក កណ្ដុររាត្រី