Friday, March 14, 2025

កាប់៣កាំបិតផ្គាក់ស្លាប់ក្នុងថ្លុកឈាម ដោយសាខឹងជនរងគ្រោះពេលមានលុយទិញស្រាផឹកតែម្នាក់ឯង ពេលអត់លុយ អោយជនសង្ស័យជឿគេអោយផឹក

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចលេីផ្លូវបេតុងស្ថិតនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មមួយកេីតឡេីងដែលបង្កដោយជនសង្ស័យម្នាក់ឈ្មោះ បាន ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួល ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះឈ្មោះ គួក ភួង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចំនួន០៣កាំបិត ចំក្បាលចំនួន០២កាំបិត និងចំកញ្ចឹងករចំនួន០១កាំបិត បណ្តាលអោយជនរងគ្រោះដេកស្លាប់លេីផ្លូវបេតុង។ ក្រោយកេីតហេតុភ្លាមសមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនបានជនសង្ស័យខាងលេី និងដកហូតវត្ថុតាង កាំបិតផ្គាក់ ០១ដេីម បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីបីថ្ងៃមុននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងទិញស្រាសយកមកផឹក ដោយជនរងគ្រោះពេលមានលុយទិញស្រាយកទៅផឹកតែម្នាក់ឯង មិនហៅខ្លួនឲ្យទៅផឹកជាមួយ ទេីបមកដល់ថ្ងៃកេីតហេតុ ខ្លួនបានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះតែម្ដង៕KD

ព័ត៌មានពេញនិយម