រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលេខ នសរកត/០៣២៥/៣៥៧ តែងតាំងឯកឧត្តម សួន សុវណ្ណ ជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកន្លងមក ឯកឧត្តម ធ្លាប់ជាអនុប្រធានរដ្ឋបាលព្រៃឈើផងដែរ៕KD