Friday, May 9, 2025

កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលគេសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយមានការផ្ទុះអាវុធ(វីដេអូ)

ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបុរស ដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយគេសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន និងឈើ ខុសច្បាប់ ក្រោយមានការផ្ទុះអាវុធជាច្រើនគ្រាប់ រួចលោតចូលកស្សិន្ទុ អង្គរវត្ត ដែលស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ០៤ និង ០០នាទីទាបភ្លឺថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រឿងរាវនេះសង្ស័យជាករណីគ្រឿងញៀន និងឈើ ខុសច្បាប់ ដោយមានការបាញ់តដៃគម្រាមសមត្ថកិច្ច រួចអស់លាក់ ក្រោយរថយន្ត Toyota Camry បាឡែន ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2AE-2444 របស់ខ្លួន ធ្លាក់ជាប់ប្រឡាយ ទៅមុខលែងរួច ក៍បើកទ្វារថយន្ត លោតចូល កស្សិន្ទុ អង្គរវត្តដែល និងត្រូវឃាត់ និងនាំខ្លួនបានដោយកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប។

ទីភ្នាក់ងារសារព័ត៌មានគូលែនដេលែន ទទួលបានការបញ្ជាក់ព័ត៌មាន ពីកន្លងនគរបាលខេត្តសៀមរាបមកថា បុរសខាងលើត្រូវបានឃាត់ និង នាំខ្លួនដោយ កម្លាំងកងរាជអាវុធហត្ថ។

បើតាមការបញ្ជាក់បឋមពី បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅព្រឹកថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៥ ថា បុរសខាងលើត្រូវបានឃាត់ និង នាំខ្លួនដោយ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ពាក់ព័ន្ធទៅករណីគ្រឿងញៀន។

ទោះបីជាយ៉ាងទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី បានធ្វើការជម្រាបសួរទៅ កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៅរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥នេះ ផងដែរតែពុំមានការឆ្លើយតបនោះទេ។

មហាជនមានការងឿងឆ្ងល់ចំពោះរឿងនេះ និងបានស្នើរឲ្យសមត្ថកិច្ចពាក់ព័ន្ធ លាតត្រដាងការពិត ចំពោះករណីឃាត់បុរសខាងលើ ដែលបានធ្វើឲ្យមានការផ្អើលឆោឡោក្នុងតំបន់រម្មណីយដ្ឋានអង្គរយ៉ាងដូច្នេះផង៕KD

1741247194038

1741247231085

ព័ត៌មានពេញនិយម