Tuesday, March 11, 2025

កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០១នាក់ ក្នុងរយៈពេល៥៨ថ្ងៃ ដើមឆ្នាំ២០២៥នេះ(វីដេអូ)

ខេត្តសៀមរាប ៖ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បង្ហាញលទ្ធផលការងារ រយៈពេល ៥៨ថ្ងៃ ដោយគិតចាប់ពីថ្ងែទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥ កន្លងទៅ។

កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា ការងារបង្រ្កាបបទល្មើសផ្សេងៗ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០១នាក់ ប្រគល់ឲ្យជំនាញ បន្តនិតិវិធី ដោយក្នុងនោះមានករណីគ្រឿងញៀន ឃាត់បានចំនួន ២១នាក់ ,ករណីសង្ស័យមុខសញ្ញាក្មេងទំនើង ឃាត់បានចំនួន ៧៩នាក់ និងករណីអំពើលួចឃាត់បាន ចំនួន០១នាក់ផងដែរ៕KD

ព័ត៌មានពេញនិយម