រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់វិន័យលោកជំទាវ ពេជ ម៉ារ៉ែន ដែលជាប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានចេញសេចក្តីប្រកាសស្ដីពី វិន័យការងាររបស់ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវរួចមកហើយ ក្រោយរកឃើញថា លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌលេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។ ការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពាន…(លម្អិតខាងក្រោម)៕KD