Friday, November 22, 2024

តើកូនៗ ចាំបាច់ត្រូវរៀបចំអ្វីខ្លះ អំឡុងពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ?

ខេត្តសៀមរាប៖ក្រសួងអប់រំយុវជននិងកីឡា បានកំណត់កាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ – ២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

តើកូនៗ ចាំបាច់ត្រូវរៀបចំអ្វីខ្លះអំឡុងពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ?

សិស្សានុសិស្សថ្នាក់ទី៩ ដែលជាបេក្ខជនអាចអញ្ចើញមកមើលឈ្មោះ លេខតុ លេខបន្ទប់ នៅតាមអគារ ឬតាមបន្ទប់នីមួយៗ ឱ្យបានមុនជាស្រេច និងភ្ជាប់ជាមួយនូវសម្ភារៈមួយចំនួនមានដូចជា៖

•កាតប្រឡង

•ប៊ិកខៀវចំនួន២ ឬ ៣ដើម

•បន្ទាត់

•ត្រូវ មកដល់មណ្ឌលប្រឡង យ៉ាងតិច៤០នាទី មុនដំណើរការប្រឡង

•ត្រូវស្ដាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ

•សូមប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរ ត្រូវធ្វើខ្លួនឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ។

 

សូមប្អូនៗ កូនៗជាបេក្ខជន រៀបចំខ្លួនដោយប្រុងប្រយ័ត្ន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

អង្គភាពសារព័ត៌មានយើង សូមធ្វើការលើកទឹកចិត្ត និងជូនពរដល់ប្អូនៗ កូនៗសិស្សានុសិស្ស មានសុខភាពល្អ បញ្ញាវាងវៃ នឹងទទួលបានលទ្ធផលល្អគ្រប់គ្នា៕នាគស

 

 

ព័ត៌មានពេញនិយម