Wednesday, March 12, 2025

បុរសជនជាតិ អាមេរិកកាំងម្នាក់ ស្លាប់ក្នុងសភាពចងក 

ខេត្តសៀមរាប ៖ នាវេលាម៉ោង០៦ និង ៣៥នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំនុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀម ខេត្តសៀមរាប មានជនបរទេសម្នាក់ ឈ្មោះ BUTCHKO MATTHEW DAVID ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខA៣២៥៥២៤៧២ បានប្រទះឃើញស្លាប់ក្នុងសភាពចងក។ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ សាន ស្រីពៅ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល០៣ និង ៥០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គាត់បានលឺសម្លេងឆ្កែព្រុស ពេលនោះរូបគាត់បានចេញមកមើលនៅក្នុងបរិវេណផ្ទះរបស់ខ្លួន តែពុំឃើញមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយក៍បានចូលទៅសម្រាកនៅក្នុងផ្ទះវិញ។

ប្រភពបន្តថា លុះដល់វេលាម៉ោង០៦ និង ៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល មានអ្នកដំណើរម្នាក់បានមកប្រាប់ខ្លួនថា ឃើញមានមនុស្សប្រុសម្នាក់បានចងក នឹងសសរស៊ីម៉ងត៍ ក្រោមដើមចន្ទគិរីនៅក្នុងដីឡូតិ៍ទល់មុខផ្ទះរបស់ខ្លួនស្លាប់បាត់ទៅហើយ ភ្លាមនោះខ្លួនក៍បានទៅមើលនិងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ប្រភពបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ចងក)។ សាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕KD

ព័ត៌មានពេញនិយម