Thursday, January 30, 2025

សមត្ថកិច្ចពីរខេត្ត ចាប់បានមុខសញ្ញាជាជនជាប់ចោទម្នាក់ទៀត ក្នុងករណីឃាតកម្មកាលពីឆ្នាំ២០២២ តាមអំណាចដីកាតុលាការ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៤៧នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្តតាមបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ សហការជាមួយ លោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ និងបង្ក្រាប ដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកា របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ សូមរំលឹកជូនផងដែរថា កាលពីវេលា ម៉ោង៤ និង០០នាទីទៀបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហេីយជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ ដែលក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុងចំណោម ០៣នាក់ បានស្លាប់បាត់បង់ជីវិតពេលលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុនោះមកសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវស៊េីបអង្កេត ដោយបានឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់ផងដែរ៕ លោក លី សាលី

ព័ត៌មានពេញនិយម