ខេត្តសៀមរាប ៖ អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង ដោយបានបង់រំលស់រថយន្តពីក្រុមហ៊ុន LT រួចបានធ្វើក្លែង ឯកសារលក់ទិញ ហើយបានយករថយន្ដទៅបញ្ចាំនៅហាងបញ្ចាំ វីរ:ណា ។
ប្រភពបានឲ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមពាក្យបណ្តឹង របស់ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១ ។
ប្រភពបន្តថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវរកឃើញថា មានពាក់ព័ន្ធជាមួយហាងបញ្ចាំមួយកន្លែង( មិនបានបញ្ជាក់ថាមានច្បាប់អនុញ្ញាតត្រឹមត្រូវឬអត់) ផងនោះទើបកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ:ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរលក់ដូររស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប យកទៅប្រគល់អោយការិយាល័យជំនាញសួនាំពាក់ពន្ធករណី ក្លែងឯកសាររថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់។
ប្រភពបន្ថែមថា ក្រោយពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថាខ្លួនពិតជាបានយករថយន្តដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុនLTខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន ហើយរថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំម៉ាកហាយឡិនដឺសេរី ឆ្នាំ២០០១ ពណ៏បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AS 9691។
ប្រភពបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕KD