ខេត្តសៀមរាប ៖ នៅវេលាម៉ោង ០២ និង ០០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ល្បាតនៅចំណុច មុខសណ្ឋាគារតាព្រហ្ម ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃើញមនុស្សចំនួន ០២ក្រុម មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយកៅអីជ័រ និងកាំបិតតាំងតោ បានធ្វើសកម្មភាពវាយគ្នា ប៉ុន្តែមិនមានអ្នកណារបួលស្នាមអ្វីឡើយ កម្លាំងក៍ធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រី ០១នាក់ យកទៅសួរ នាំនៅកងរាជអាវុធហត្ថខេត្តសៀមរាប ។
ប្រភពបានឲ្យដឹងថា ការឃាត់ខ្លួននៅគឺប្រមូលបានចំនួន ២ក្រុម ដោយក្រុមទី០១ មានគ្នា០២នាក់ ទី១ មានឈ្មោះ ឡុង បូរ៉ាវិន ភេទប្រុស អាយុ ២៧ឆ្នាំ និងទី២ឈ្មោះ លាស់ ប៉ូឡែន ភេទប្រុស អាយុ ២៦ឆ្នាំ ចំណែកឯ ក្រុមទី០២ មានគ្នាចំនួន ០៣នាក់ (ស្រី០១នាក់) ផងដែរ ដោយទី១ មានឈ្មោះ លីម សុខហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ទី២ មានឈ្មោះ លីម សុខហៀង ភេទប្រុស អាយុ ២៥ឆ្នាំ និងទី៣ មានឈ្មោះ ជាតិ ស្រីណុច ភេទស្រី អាយុ ២១ឆ្នាំ។
ប្រភពបន្តថាក្នុងករណីហិង្សាខាងលើនេះ កម្លាំងដកហូតវត្ថុតាងបាន ម៉ូតូ០១គ្រឿង កាំបិតតាំងតោចំនួន ០១ និង កៅអីជ័រចំនួន ០២។
ប្រភពបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យមានអំពើហិង្សានេះ គឺដោយសារ សង្សាចាស់ ឆាតមក សង្សាថ្មីដៀលថា “អាសំរាម”។ បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕KD
អត្ថបទ និង រូបភាព ដោយ លោក ខៀវ ឯក ដារ៉ា