ខេត្តសៀមរាប ៖ នៅទីបំផុត នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ នេះមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ករណីការស្លាប់របស់ស្រ្តីឈ្មោះ ជុំ រាម អាយុ៤២ឆ្នាំ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកន្លងមកក្រុមគ្រួសារសពចោទថា គ្រូពេទ្យនៅមន្ទីរពហុព្យាបាល សុខភាព បានដាក់សេរ៉ូមខុសបណ្ដាលឲ្យស្ត្រីខាងលើស្លាប់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នោះហើយ។
យោងលិខិតបំភ្លឺ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មាននៃការស្លាប់របស់ស្រ្តីឈ្មោះ ជុំ រាម អាយុ៤២ឆ្នាំ ដែលបានទៅទទួលសេវាព្យាបាលជំងឺ នៅមន្ទីរពហុព្យាបាលព្យាបាលសុខភាព ស្ថិតនៅផ្ទះលេខ៣០៥ ផ្លូវជាតិលេខ៦ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានលិខិតអនុញ្ញាតលេខ០២៦/២៣ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ របស់ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលបានចាត់មន្ត្រីជំនាញចុះទៅធ្វើការអង្កេតស្រាវជ្រាវ និងសាកសួរព័ត៌មាន។
ការចុះអង្កេតស្រាវជ្រាវ ក្រុមការងារទទួលបានរបាយការណ៍តាមរយៈលោក ជា លាងហុង ដែលជា អ្នកពិនិត្យអ្នកជម្ងឺផ្ទាល់ និងទទួលខុសត្រូវមន្ទីរពហុព្យាបាលសុខភាព តាមលក្ខណៈបច្ចេកទេសពិនិត្យគ្លីនិក ពិ និត្យអមវេជ្ជសាស្ត្រផ្នែកមន្ទីរពិសោធន៍ ថតស្ងួត និងថតដោយម៉ាស៊ីនស៊ីធីស្កែន ដូចខាងក្រោម៖
• មានជំងឺទឹកនោមផ្អែមដែលផ្អាកការព្យាបាលដោយខ្លួនឯង(ដោយមូលហេតុក្អួតចង្អោរ) ដែលមាន កម្រិតជាតិស្ករខ្ពស់បំផុត (Glycémie 450 mg/dl, HbA1C 11.8%) និងមានផលវិបាកផ្សេងទៀត (កម្រិតមធ្យម)ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមមាន ខ្សោយតម្រងនោម និងការឡើងសារធាតុ ប៉ូតាស្យូម។
មានរបួសត្រង់ទ្រូងជាពិសេសដែលបានបណ្តាលឱ្យរបួសត្រាំត្រាលើស្ងួតខាងស្តាំ (Contusion pulmonaire droite) បាក់ឆ្អឹងជំងឺខាងស្តាំចំនួន៤កាំ ពីឆ្អឹងទី៣ដល់ទី៦ និងមានឈាមដក់ក្នុង ស្រោមសួតខាងស្តាំក្នុងកម្រិតច្រើន (Hémothorax droite de grande abondante) ក្រៅពីនេះគាត់ក៏មានគ្រាប់ឈាមសឡើងខ្ពស់ខ្លាំង (Leucocyte 22,000) ដែលបណ្តាមកពីការ បង្ករោគ និងមានកម្រិតស្លេកស្លាំងប៉ុន្តែកម្រិតស្រាល។
• សម្ពាធឈាមថយចុះបន្តិច (92/58 mm Hg) និងមានកម្រិតអុកស៊ីសែនប្រែប្រួលពីគ្រប់ចំនួន មក ខ្វះនៅពេលដែលមានការឈឺចាប់ខ្លាំង ដោយការព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់ និងបានផល គ្រូពេទ្យបានស្នើសុំការព្យាបាល ដោយចោះបង្ហូរឈាមកកចេញពីស្រោមសួតខាងស្តាំ។ ក្រុមគ្រួសារក៏បានឯកភាពអនុញ្ញាតិឱ្យធ្វើ ការវះកាត់តូចនេះតាមបច្ចេកទេស។ ការវះកាត់ចោះបង្ហូរឈាមពីស្រោមសួតបានអនុវត្តដោយ រលូននៅវេលាម៉ោង២០០៨ យប់) និងបានទទួលឈាមខ្មៅរាវសរុប 1000ml។
ការព្យាបាលជាបន្ត គឺប្រើ Insuline សម្រាប់ជំងឺទឹកនោមផ្អែមព្រមទាំងផលវិបាករបស់វា ការ ព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់ដោយ Paracétamol + Ketorolac និងប្រើថ្នាំសម្លាប់មេរោគ Meropenem។ មានការផ្តល់ Oxygène ម្តងម្កាលនៅពេលកម្រិតទាបជាង 95% ។
ការវិវត្តនៃជំងឺគីមានការការធូរស្រាលជាបន្តបន្ទាប់ដូចជាអាការៈបាត់ហត់ ការឈឺចាប់មានតិចតួច រីឯកម្រិតជាតិស្ករក្នុងឈាមត្រូវបានធូរស្រាល គ្រាប់ឈាមសរដែលកើនឡើងក្នុងឈាមបានវិវត្តមកល្អបន្តិចម្តងៗ។
ថ្វីត្បិតតែមានការបាត់បង់ឈាម ប៉ុន្តែកម្រិតគ្រាប់ឈាម (Hb=9g/dl) នៅអាចទប់ទល់បានមិន តម្រូវឱ្យមានដាក់ឈាមទេ។ សារធាត្រាវ (ឈាមេខ្មៅរាវ) មានថយចុះយ៉ាងឆាប់រហ័ស និងលែងមានហូរទៀត នៅថ្ងៃទី៣ ក្រោយពេលចោះ។ បន្ទាប់ពីមានការត្រួតពិនិត្យដោយអេក្ខសាស្ត្របញ្ជាក់ថា អស់ឈាមពីស្រោមសួត និងមិនមានការហូរឈាមជាថ្មីរយៈពេល២ថ្ងៃបន្តបន្ទាប់ គ្រូពេទ្យសម្រេចធ្វើការដកទូយ៉ាដែលបង្ហូរនៅថ្ងៃទី០៨ ខែធ្នូ វេលាម៉ោង ៩ ព្រឹក។
ស្ថានភាពនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ពីព្រឹកដល់រសៀល អ្នកជំងឺមានសភាពធម្មតា មិនមាន បញ្ហាអ្វីទាំងអស់គ្មានហត់ ដើរបាន បរិភោគអាហារធម្មតា ក្រៅតែពីមានការឈឺចាប់បន្តិចត្រង់កន្លែងដេរខ្លឹមជុំវិញ កន្លែងចោះតែប៉ុណ្ណោះ។ ប៉ុន្តែនៅវេលាម៉ោង២ រសៀល និង៣០នាទី គាត់បានដើរទៅបន្ទប់ទឹកដែលមាន ចំងាយ៦ម៉ែត្រពីគ្រែសម្រាក។ បន្ទាប់ពីបានបន្ទោរបង់រួចមក គាត់ក៍មានអាការៈឈឺទ្រូង និងថប់ដង្ហើមភ្លាមភ្លាមៗ។ គ្រូពេទ្យបានដាក់គាត់ឱ្យសម្រាកស្ងៀមលើគ្រែ បានផ្តល់អុកស៊ីសែន និងបានវាស់អគ្គីសនីបេះដូងដែលលទ្ធផល បង្ហាញថា គាត់មានបញ្ហាស្ទះសរសៃឈាមបេះដូង។ យល់សភាពការណ៍បែបនេះ គ្រូពេទ្យបានហៅរថយន្តគិលាន សង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបញ្ជូនទៅរកការព្យាបាលផ្នែកឯកទេសបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្ត ធ្វើការសង្គ្រោះភ្លាមៗ។ ការធ្វើអន្តរាគមន៍សង្គ្រោះបន្ទាន់រយៈពេលប្រហែល៤០នាទី ប៉ុន្តែមិនអាចសង្គ្រោះអ្នក ជំងឺបាន គាត់ក៏ទទួលមរណៈភាពទៅ។
ការធ្វើរោគវិនិច្ឆ័យស្លាប់ដោយគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតី Infarctus du myocarde ។
ជុំវិញករណីស្លាប់ស្ត្រីឈ្មោះ ជុំ រាម រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពហុព្យាបាល សុខភាពបានធ្វើការចូលរួមរំលែកទុក្ខគ្រួសារសាកសព និងចូលរួមចូលបុណ្យ ដើម្បីជួយសម្រាលបន្ទុកគ្រួសារសព រួចរាល់ហើយ ដោយគ្រួសារ សាច់ញាតិនៃសព បានទទួលស្គាល់ថា ស្ត្រីឈ្មោះ ជុំ រាម ពិតជាមានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីទទួលគ្រោះថ្នាក់ចរាចរមិនមែនគាត់ទទួលមរណៈភាពដោយពេទ្យដាក់សេរ៉ូមខុសបច្ចេកទេសនោះទេ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក៍សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយ បំផុតជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្តនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕KD