រាជធានីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្ញើរចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ និងសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។នេះបើយោងតាម facebook ផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២២ នេះ។
សម្ដេចតេជោ បានស្នើរសូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀត នៅកំពុងបាត់ខ្លួននៅឡើយ៕នាគស