Friday, March 14, 2025

បុរសពីរនាក់ត្រូវបានរងការកាប់ប្រហារ បណ្ដាលឲ្យស្លាប់ និងរបួសយ៉ាងព្រៃផ្សៃ នៅស្រុកស្អាង

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង ២៣ និង ១០នាទីថ្ងៃទី ១៧ ខែ ធ្នូ ២០២៤ នៅចំណុចភូមិ ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានបុរសចំនួនពីរនាក់ត្រូវបានរងការកាប់ប្រហារ បណ្ដាលឲ្យស្លាប់ និងរបួសយ៉ាងព្រៃផ្សៃ ខណះកំពុងធ្វើដំណើរដោយម៉ូតូត្រឡប់មកពីទិញទឹកសុទ្ធ និងកាតទូរស័ព្ទ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់នោះ ទី១ មានឈ្មោះ សល់ ប៉េងហាក់ ហៅម៉ាន់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ   ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល(ស្លាប់នៅឯមន្ទីពេទ្យ) និងទី២ មានឈ្មោះ វើន សុខគា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ស្តុកជ្រៃ ឃុំ តាំងសំរោង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ (របួសត្រូវចំខ្នងខាងឆ្វេងធ្ងន់)។

ប្រភពដដែលបន្តថា ជនសង្ស័យ ចំនួន០២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល ហើយវត្ថុតាងចាប់យកក៍គ្មាន។

ប្រភពបន្ថែមថា នៅថ្ងៃ ទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលេី ជនរងគ្រោះឈ្មោះ វេីន សុខគា បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកឆាយលីជាមួយឈ្មោះ សល់ ប៉េងហាក់ ដេីម្បីទៅទិញទឹកសុទ្ធ និងកាតទូរស័ព្ទនៅចំណុចផ្ទះលក់ចាប់ហួយស្ថិតនៅ ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ រួចហេីយជនរងគ្រោះឈ្មោះ វេីន សុខគា និង ជិះម៉ូតូម៉ាកឆាយលីឌុប ឈ្មោះ សល់ ប៉េងហាក់ត្រឡប់មកវិញមកដល់ចំណុចតូបលក់ឆៃប៉ូវលេខ៩៩៩ ស្រាប់តែពេលនោះក៏មានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ស មិនចាំផ្លាកលេខ បើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងរួចហើយជនសង្ស័យបានជិះម៉ូតូត្រឡប់ក្រោយវិញ ហេីយបានយកវត្ថុរឹងធ្វើសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះ សល់ ប៉េងហាក់ ត្រូវកញ្ចឹងក ខាងឆ្វេងបណ្ដាលឱ្យរបួសធ្ងន់ និងបានកាប់ទៅលី ជនរងគ្រោះម្នាក់ទៀត ឈ្មោះ វេីន សុខគា ត្រូវចំខ្នងបណ្ដាលឱ្យរងរបួសធ្ងន់ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែស្ថានភាពជនរងគ្រោះឈ្មោះ សល់ ប៉េងហាក់ របួសធ្ងន់ពេកបានក៍ស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។ ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកអនុវត្តតាមនីតិវិធី៕ លោក កណ្ដុរតូច

ព័ត៌មានពេញនិយម